នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់សមភាគីអង់គ្លេសលោក Keir Starmer ថាគាំទ្រអំពើភេរវកម្មដ៏សាហាវនៃចលនាហាម៉ាសរ៉ាឌីកាល់ហាម៉ាស បន្ទាប់ពីទីក្រុងឡុងដ៍ ប្រកាសផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

ប្រធានខុទ្ទកាល័យអ៊ីស្រាអែល បានលើកឡើងថា លោក Starmer កំពុងផ្ដល់ឱកាសភេរវកម្មដ៏សាហាវសម្រាប់ហាម៉ាស និងដាក់ទណ្ឌកម្មជនរងគ្រោះ។
យោងតាមក្រសួងការបរទេសអ៊ីស្រាអែល បានឲ្យដឹងថា ក្រុងយេរ៉ូសាឡឹម បដិសេធសេចក្តីថ្លែងការណ៍របស់លោក Starmer ដោយហៅវាថាជា ផ្ដល់ឱកាសសម្រាប់ក្រុមហាម៉ាស។
ក្រួស ក៏បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការរបស់ទីក្រុងឡុងដ៍គឺប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង។

កាលពីថ្ងៃអង្គារ ការិយាល័យរបស់លោក Starmer បានចេញសេចក្តីថ្លែងការណ៍មួយដោយថា ចក្រភពអង់គ្លេស នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមុនសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (GA) ក្នុងខែកញ្ញា ប្រសិនបើអ៊ីស្រាអែល បន្តរារាំងជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា និងអនុវត្តប្រតិបត្តិការយោធានៅក្នុងតំបន់នោះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ មានបារាំង និងចក្រភពអង់គ្លេស ដែលប្រកាសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងសម័យប្រជុំ UNGA នៅខែកញ្ញា ខាងមុខនេះ៕

ដោយ៖ ពេជ្រ