ក្រុមស្រាវជ្រាវ CIES បង្ហាញថា Liverpool មានឱកាសខ្ពស់ក្នុងការឈ្នះជើងឯក P​L​ រដូវកាលនេះ​ជាមួយនឹងអត្រា ២៨.៩%

យោងតាមក្រុមស្រាវជ្រាវ CIES (International Centre for Sports Studies) ដោយផ្តោតសំខាន់លើបាល់ទាត់បានបង្ហាញថា Liverpool មានឱកាសខ្ពស់ក្នុងការឈ្នះជើងឯក Premier League រដូវកាលនេះទៀតជាមួយនឹងអត្រា ២៨.៩%, Arsenal ១៨.៨%, Chelsea ១៦.២%, Man City ១៤.៤%, Nottingham Forest ៧.៩%, Newcastle United ៥.៨%, Aston Villa ៣.២% និង Man Utd ២.៦%។

សូមជម្រាបថា ក្រុមការពារតំណែងជើងឯក Liverpool រកបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នាតែ ម្តងនាដើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ និងឈរទីកំពូលតារាងពិន្ទុដាច់ទៀតផង ដោយមាន ១២ពិន្ទុពេញ៕

Written by 

Related posts

Leave a Comment