​ប្រជាពលរដ្ឋ​ខ្វះខាត​៣៣៦គ្រួសារ​ ទទួល​អំណោយ​ពីសាខាកាកបាទ​ក្រហម​ ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ​៖ប្រជាពលរដ្ឋក្រីក្រ​ មានជីវភាពខ្វះខាតចំនួន​ ៣៣៦គ្រួសារ​ មកពី២៧ភូមិ​ លើ៥សង្កាត់​ នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ​ ត្រូវបានទទួលអំណោយមនុស្សធម៌​ ពីសាខាកាកបាទក្រហមខេត្ត​ កាល​ពី​ល្ងាចថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៥​ នៅសាលាក្រុង​ ប៉ោយប៉ែត​។

លោក​ គាត​ ហ៊ុល​ អភិបាលក្រុង​ ប៉ោយប៉ែត​ បានឲ្យដឹងថា​ គ្រួសារក្រីក្រដែលមានជីវភាពខ្វះខាត​ ទាំង៣៣៦គ្រួសារនេះ​ ពួកគាត់ធ្លាប់មានមុខរបរធ្វើការរកស៊ីទៅតាមបណ្ដោយព្រំដែនកម្ពុជាសៀម​ ក៏ប៉ុន្តែក៏ពួកចោរសៀមមានការបិទច្រកទៅពួកគាត់ជួបការលំបាកផ្នែកជីវ ហើយដោយពិនិត្យឃើញពីភាពជាក់ស្ដែង​ ទេីបសាខាកាកបាទក្រហមខេត្តផ្តល់នូវអំណោយមនុស្សធម៌ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាដែលពុំទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។

លោក​​ ប្លែក​ វ៉ារី​ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​ សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា​ រួមនឹងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាឯងជានិច្ចកាល​ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ។

លោក​បានធ្វើការអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់​ សូមចូលរួមជាកម្លាំងមហាសាមគ្គីជាធ្លុងមួយ​ ទប់ស្កាត់ការរុញច្រានពីព្រោះពួកចោរសៀមឈ្លានពានទឹកដីហើយក៏សូម​ ឲ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែន​ ជាប្រធានព្រឹទ្ធសភា​ និងសម្តេចមហាបវរធិបតី​ ហ៊ុនម៉ាណែត​ ជា​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តថាក្រោយការចូលជាធរមាននៃបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងកងទ័ពសៀមដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៥​ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងច្បាស់លាស់ រឹងមាំគ្រប់យ៉ាងម៉ឺងម៉ាត់លើលក្ខខណ្ឌនៃបទឈប់បាញ់ក៏ប៉ុន្តែក៏ពួកចោរសៀមនៅតែបន្តរំលោភយកបន្លាលួសរាយ​ រួមទាំងការដេញប្រជាពលរដ្ឋធ្វើទុក្ខបុកម្នេញមិនឲ្យយើងបានសុខ​ នោះឡើយ។

 សូមបញ្ជាក់ផងដែរថា​ អំណោយដែលបានយកមកផ្តល់ជូនដល់បងប្អូនពីពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ​ ២៥គីឡូក្រាម​ មីជាតិមួយកេស​ ទឹក​សុីអុីវ១យួរ​  មុង១​ ភួយ១​ និងថវិកាមួយចំនួន។

Written by 

Related posts

Leave a Comment