អាជ្ញាធរកូរ៉េខាងត្បូង បានហាមប្រាមមន្ត្រីកំពូលៗបន្ថែមទៀតមិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីដាក់បម្រាមបែបនេះលើលោកប្រធានាធិបតី Yoon Suk Yeol ។ សារព័ត៌មាន Yonhap បានរាយការណ៍ ។
បម្រាមនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Yoon ត្រូវបានភ្នាក់ងារយុត្តិធម៌ហាមមិនឲ្យមានការចេញទៅក្រៅប្រទេស ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក។
លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹក កាលពីមួយសប្តាហ៍មុន ដោយមានការបញ្ជូនកងកម្លាំងពិសេស និងឧទ្ធម្ភាគចក្រទៅកាន់សភា ខណដែលលោក អះអាងថា ដើម្បីចាប់ខ្លួនអ្នកនយោបាយដែលចង់បះបោរ។
ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតលើលោកប្រធានាធិបតី និងសម្ព័ន្ធមិត្ត សម្រាប់ការចោទប្រកាន់ថាមានការបះបោរលើលំដាប់នៃព្រឹត្តិការណ៍មិនធម្មតា។
គួរបញ្ជាក់ថា លោក Cho Ji-ho អគ្គស្នងការនៃទីភ្នាក់ងារប៉ូលិសជាតិកូរ៉េ និងមន្ត្រីប៉ូលិសកំពូលពីររូបផ្សេងទៀត ក្លាយជាបុគ្គលបន្ទាប់ពីលោក Yoon ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស៕
ដោយ៖ ពេជ្រ