ក្លិប Al-Nassr មកពីក្របខណ្ឌកំពូល Pro League របស់អារ៉ាប៊ីសាអូឌីត បានព្រមព្រៀងក្នុងតម្លៃប្រមាណ ៤៣.៧លានផោន ជាមួយតោខៀវ Chelsea ដើម្បីទិញខ្សែប្រយុទ្ធជួរមុខ Joao Felix។
កីឡាករអន្តរជាតិព័រទុយហ្គាល់ វ័យ ២៥ឆ្នាំរូបនេះ បានទទួលភ្លើងខៀវក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Riyadh ដើម្បីធ្វើការពិនិត្យសុខភាព ក្នុងការបំពេញការផ្ទេរផ្លូវការផងដែរ។
ប្រសិនបើកើតឡើងមែននោះ Chelsea ដែលឈ្នះបានពាន២ ក្នុងឆ្នាំ២០២៥ ចំណេញបានតិចតួចប៉ុណ្ណោះ ដែលពួកគេបានចំណាយលុយប្រមាណ ៤៥លានផោនទិញ Felix ពីក្លិបអេស្ប៉ាញ Atletico Madrid រដូវកាលមុន មុនពេលបញ្ជូនទៅលេងខ្ចីជើងនៅ AC Milan បាន ៦ខែផងដែរ នាអំឡុងខែមករាឆ្នាំនេះ ដោយទទួលបានប្រាក់ ៥លានផោន៕
