តារាងចំណាត់ថ្នាក់របស់ក្លិបកម្ពុជា ក្នុងតារាង AFC សម្រាប់តំបន់ អាស៊ីខាងកើត បានប្រែប្រួល ដោយបានហក់ឡើងមកលើ ឥណ្ឌូណេស៊ី វិញ បន្ទាប់ពី ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ឈ្នះដូចគ្នានៅក្នុងការប្រកួតពាន AFC Challenge League កាលពីថ្ងៃ ពុធ ទី ២៩ ខែ តុលា ឆ្នាំ ២០២៥ ។ នេះបើយោងតាម Footy Rankings។
ការទទួលជ័យជម្នះរបស់ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង នេះបានធ្វើឲ្យតារាងចំណាត់ថ្នាក់របស់ក្លិបកម្ពុជាក្នុងតារាង AFC សម្រាប់តំបន់ អាស៊ីខាងកើត មានការប្រែប្រួល ដោយក្លិបកម្ពុជា បានឡើងមកឈរលេខ១០ ពីលើលីគឥណ្ឌូនេស៊ី ដោយមាន២១.៨៥ពិន្ទុ តាមពីក្រោយលីគកំពូលហុងកុងដែលមាន២២.៩៣ពិន្ទុ៕

