លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីបើកផ្លូវការមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូ នៅប្រទេស Uzbekistan

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នាទីក្រុង Samarkand ប្រទេស Uzbekistan លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមពិធីបើកផ្លូវការកិច្ចប្រជ្រុំមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ។

មហាសន្និបាតលើកទី៤៣នេះ ក្រោមការដឹកនាំរបស់លោកជំទាវ Simona-Mirela Misculescu ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសរូម៉ានីប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤២ និងឯកឧត្តម Khondker M. Talha ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសបង់ក្លាដេសប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤៣ និងលោកជំទាវ Audrey Azoulay អគ្គនាយិការនៃអង្គការយូណេស្កូ។

សូមបញ្ជាក់ថា មហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូនាពេលនេះ មានការចូលរួមពីគណ:ប្រតិភូនៃបណ្តាប្រទេសជាសមាជិកចំនួន១៩៤ប្រទេស ចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៕(ដកស្រង់ពី៖AKP)

Written by 

Related posts

Leave a Comment