រកឃើញក្រុមប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ EFL CUP ហើយ

ក្រុមសារិកាព្រៃ Newcastle នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Fulham ​ នៅឯកីឡដ្ឋាន St James’ Park ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ EFL CUP  ខណៈ Cardiff City ​ជាក្រុមមកពី League One ​តែមួយគត់​ដែលឈានដល់វគ្គនេះទទួលក្រុម Chelsea ។

ដោយឡែកម្ចាស់ជើងឯក FA Cup ក្លឹប Crystal Palace ដែលបានទម្លាក់ក្រុមរងជើងឯក Liverpool កាលពីរដូវកាលមុនក្នុងវគ្គ ១៦ ក្រុមចុងក្រោយធ្វើដំណើរទៅ Arsenal និងក្រុមម្ចាស់ជើងឯក៨សម័យ Manchester City ​ នឹងធ្វើជាម្ចាស់ផ្ទះទទួល Brentford ។

សូមជម្រាបថា ការ​ប្រកួត​វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ EFL CUP  នឹង​ធ្វើឡើងនៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ៕

Written by 

Related posts

Leave a Comment