​អ៊ីស្រាអែល​ ​គោរពតាមសម្ដី «ត្រាំ» ធ្លាប់អំពាវនាវ ពេលនេះព្រមឈប់បាញ់តាមតំបន់មួយចំនួននៅ​ហ្គាហ្សា

កងកម្លាំងអ៊ីស្រាអែល​ (IDF) បាន​ប្រកាស​ពីការផ្អាក​សកម្មភាព​យោធា​នៅតាមតំបន់​មួយចំនួននៃហ្គាហ្សា​ស្រ្ទីប ​ក្នុងគោលបំណងដើម្បី​បន្ធូរបន្ថយ​វិបត្តិ​មនុស្សធម៌​ក្នុង​តំបន់​ប៉ាឡេស្ទីន។

ការ​ផ្អាក​នេះ​ ធ្វើ​ឡើង​កាលពីម៉ោង ១០ និង ០០ នាទីព្រឹក រហូតដល់ម៉ោងដែលកំណត់ទុកគឺម៉ោង ៨ និង ០០ នាទីយប់ ថ្ងៃអាទិត្យនេះ។

 យោងតាមការិយាល័យសារព័ត៌មានរបស់កងទ័ព បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចនេះនឹងចូលជាធរមាន រហូតដល់មានការជូនដំណឹងបន្ថែមទៀត។

សកម្មភាពនេះ មានគោលបំណងបង្កើនចំនួនជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីជៀសវាងនូវវិបត្តិធ្ងន់ធ្ងរ ខណៈកន្លងមកទាំងសមាគមន៍អន្តរជាតិ ក៏ដូចជាមេដឹកនាំមហាអំណាច ជាពិសេសលោក ដូណាល់ ត្រាំ តែងតែទទូចឲ្យអ៊ីស្រាអែល បន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា៕

ដោយ៖ ពេជ្រ                            

Written by 

Related posts

Leave a Comment