ក្រុមមន្ត្រី បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦ នាក់ស្លាប់ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាដ៏សាហាវនៅប្រាសាទហិណ្ឌូដ៏ពេញនិយមក្នុងរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ អំឡុងពិធីបុណ្យាសាសនាដែលមានអ្នកចូលរួមច្រើន។

ហេតុការណ៍នេះ បានកើតឡើងនៅផ្នែកជណ្ដើរឆ្ពោះទៅកាន់ប្រាសាទ Mansa Devi ក្នុងទីក្រុងបរិសុទ្ធហិណ្ឌូ Haridwar នៅច្រាំងទន្លេ Ganges បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស។
មន្ត្រីប៉ូលិសជាន់ខ្ពស់ទីក្រុង លោក Parmendra Dobhal បានបញ្ជាក់ថា មនុស្ស ៦ នាក់ស្លាប់ និងជាង ១០ នាក់ទៀតរងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ។
ការរត់ជាន់គ្នាយ៉ាងសាហាវបែបនេះ គឺជារឿងធម្មតាទៅហើយសម្រាប់ប្រទេសឥណ្ឌា ដែលតែងតែកើតឡើងអឡុងពិធីបុណ្យសាសនា។
ទោះជាយ៉ាងណា មូលហេតុដែលបណ្ដាលឲ្យមានការរត់ជាន់គ្នានេះ មន្ត្រីនៅមិនទាន់ បានបញ្ជាក់នៅឡើយនោះទេ ៕


ដោយ៖ ពេជ្រ