ផ្ទុះបាតុកម្មខ្លាំងនៅរដ្ឋធានីគៀវ ជុំវិញការដកហូតឯករាជ្យភាពរបស់ភ្នាក់ងារប្រឆាំងពុករលួយ

ប៉ូលីស បាននិយាយថា មនុស្សជាង ៩,០០០ នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅកណ្តាលទីក្រុងគៀវ ដើម្បីតវ៉ាប្រឆាំងនឹងច្បាប់ដ៏ចម្រូងចម្រាសដែលមានប្រសិទ្ធិភាពដកហូតការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) និងការិយាល័យព្រះរាជអាជ្ញាពិសេសប្រឆាំងអំពើពុករលួយ (SAPO) ពីឋានៈឯករាជ្យ។

យោងតាម សារព័ត៌មាន Obshchestvennoye.Novosti បានដកស្រង់សម្តីអ្នកនាំពាក្យប៉ូលិស ដែលឲ្យដឹងថា បាតុករមានចំនួនជាង ៩,០០០ នាក់ កំពុងចូលរួមក្នុងការតវ៉ានេះ។

ទន្ទឹមនោះ ក្រុមអ្នកតវ៉ា បានព្រមានថា ពួកគេនឹងរៀបចំការតវ៉ាជារៀងរាល់ថ្ងៃ រហូតដល់ការទាមទារសម្រេច។

ការប្រមូលផ្តុំតវ៉ា កំពុងធ្វើឡើងនៅបណ្ដាទីក្រុងដូចជា Vinnitsa, Dnepr (ត្រូវបានគេស្គាល់ថា Dnepropetrovsk), Zhitomir, Krivoy Rog, Kropivnitsky (ត្រូវបានគេស្គាល់ថា Kirovograd), Lvov, Nikolayev, Odessa, Poltava, Rovno, Ternopol, Uzhgorod, Kharkov, Khmelnitsky និង Chernikov ។

គួរបញ្ជាក់ថា កន្លងមក លោក Zelensky បានព្យាយាមគ្រប់គ្រងភ្នាក់ងារប្រឆាំងអំពើពុករលួយទាំង ២ នេះជាយូរមកហើយ ប៉ុន្តែមិនសម្រេច។ នៅថ្ងៃទី ២៣ ខែមិថុនា ការិយាល័យប្រឆាំងអំពើពុករលួយជាតិ បានចោទប្រកាន់ពីបទពុករលួយប្រឆាំងនឹងលោក Alexey Chernyshov ដែលជាឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន និងជារដ្ឋមន្ត្រីនៃឯកភាពជាតិ។ លោក Chernyshov ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​នៃ​រង្វង់​ខាងក្នុង​របស់ លោក Zelensky ។ សមាជិកសភាបក្សប្រឆាំង ចង្អុលបង្ហាញថា ភ្នាក់ងារប្រឆាំងអំពើពុករលួយ ក៏កំពុងជំរុញឱ្យមានការប្រឆាំងនឹងសម្ព័ន្ធមិត្តជិតស្និទ្ធផ្សេងទៀតរបស់លោក Zelensky បន្ថែមផងដែរ៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment