លោកប្រធានាធិបតី Emmanuel Macron បាននិយាយថា ប្រទេសបារាំង នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅក្នុងខែកញ្ញា។

នៅក្នុងការប្រកាសនៅលើ X លោក Macron បានលើកឡើងថា ការប្រកាសជាផ្លូវការនឹងត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
លោក បានបញ្ជាក់ថា តម្រូវការបន្ទាន់នាពេលបច្ចុប្បន្ននេះគឺសម្រាប់សង្រ្គាមនៅហ្គាហ្សាបញ្ចប់ ហើយសម្រាប់ប្រជាជនស៊ីវិលត្រូវជួយសង្គ្រោះ។ សន្តិភាពគឺអាចធ្វើទៅបាន។ យើងត្រូវការបទឈប់បាញ់ជាបន្ទាន់ ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងជំនួយមនុស្សធម៌ដ៏ធំដល់ប្រជាជនហ្គាហ្សា។
មន្ត្រីប៉ាឡេស្ទីន ក៏បានបង្ហាញការគាំទ្រការសម្រេចចិត្តរបស់លោក Macron ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា ទង្វើនេះគឺជាការគាំទ្រភេរវករ៕

ដោយ៖ ពេជ្រ