ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហភាពអឺរ៉ុប គួរតែដើរតួជាអ្នកបង់ថ្លៃសម្រាប់សព្វាវុធអាមេរិកដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន កាលពី៣ឆ្នាំ មុនមកម្ល៉េះ។

យោងតាមលោក ត្រាំ បានបញ្ជាក់ថា អាមេរិក ទើបតែបានធ្វើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការបង់ប្រាក់ចំនួន ១០០ភាគរយ លើថ្លៃសព្វាវុធយោធាទាំងអស់នេះ។
លោក បានបន្ថែមថា អាវុធនឹងដឹកទៅអឺរ៉ុប ហើយនឹងចែកចាយបន្តទៅអ៊ុយក្រែន។

លោក បានកត់សម្គាល់ថា ចាប់ពីពេកនេះ អឺរ៉ុបនឹងចំណាយប្រាក់នោះជាមួយក្រុមហ៊ុនការពារជាតិអាមេរិក ដើម្បីទទួលបានអាវុធសម្រាប់ផ្គត់ផ្គង់ទៅអ៊ុយក្រែន ។
លោក ត្រាំ បានប្រកាស កាលពីថ្ងៃទី ១៤ ខែកក្កដាថា សហរដ្ឋអាមេរិក នឹងបន្តផ្គត់ផ្គង់សព្វាវុធ និងសម្ភារៈយោធាដល់អ៊ុយក្រែន ប្រសិនបើអឺរ៉ុប ទទួលរ៉ាប់រងលើការចំណាយទាំងអស់ ដោយបន្ថែមថា NATO នឹងទទួលខុសត្រូវចំពោះការសម្របសម្រួលដំណើរការនេះ៕

ដោយ៖ ពេជ្រ