​រដ្ឋបាលខេត្តស្វាយរៀងប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៥នេះ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង​ ពោធិ៍​សា អភិបាលខេត្តស្វាយរៀង​ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ និងឯកឧត្តមឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន នៅខេត្តស្វាយរៀង ក្រោមប្រធានបទ« រួមគ្នា បង្កា ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា »។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ប្រធានសាលាដំបូង ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ លោកអភិបាលរងខេត្ត​ លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​ សសយក​ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត​ និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្ត សរុបចំនួន៨៣៤នាក់។

បន្ទាប់ពីសារលិខិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ឯកឧត្តមអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ បានមានប្រសាសន៍ផ្តាំផ្ញេីនិងដាក់ចេញនូវគោលដៅ​មួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តស្វាយរៀងដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖

១.ត្រូវយកចិត្តទុកដាក់អនុវត្តនូវសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជា ខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះ ឲ្យចេញជាសកម្មភាពពិត និងលទ្ធផលជាក់ស្តែងនៅក្នុង មូលដ្ឋាន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការប្រើប្រាស់ ការកែច្នៃ និងការជួញដូរគ្រឿងញៀន ខុសច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

២.ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀន ជាពិសេស ការចាត់តាំងអនុវត្តគោលការណ៍ “សម្អាតផ្ទះយើង” និង “សម្អាតចកចេញពីផ្ទៃបឹង” តាមរយៈ ការបន្តធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជាប់ ជាប្រចាំ ដើម្បីរក្សាភាពស្អាតស្អំនិងអភិបាលកិច្ចល្អក្នុងអង្គភាពរដ្ឋ ស្របតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ឲ្យបានម៉ឺងម៉ាត់ និងដាច់ខាតបំផុត ។

៣.ត្រូវបន្តធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាព នៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន ។

៤.កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន ពង្រឹង និង យកចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះគោលដៅដែលងាយ ឬកើតមានបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ និងតំបន់ដែលមានលក្ខណៈស្មុគស្មាញ។

៥.ខ្ញុំសូមស្នើដល់គ្រប់អង្គភាពអនុវត្តច្បាប់ កងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមឈរលើស្មារតី «៣ កុំ ១ រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវ រាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានក្តៅដោយគ្មានការ លើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បី កាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។

៦.កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេស នៅតំបន់ព្រំដែន ត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបាន តឹងរ៉ឹងបំផុត ទប់ស្កាត់ឲ្យបានការនាំចូលនូវសារធាតុគីមីផ្សំគ្រឿងញៀនគ្រប់ប្រភេទ ។

៧.ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងក្តាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមក ស្នាក់នៅបណ្តោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យ បានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង ។

៨.ខ្ញុំសូមស្នើដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ សូមជួយសហការ រាយការណ៍ជាបន្ទាន់ ក្នុងករណីបានដឹងព័ត៌មានដើម្បីឈានទៅបង្ក្រាបរាល់ បទល្មើសផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅ

ក្នុងសហគមន៍របស់យើង។ ទន្ទឹមនេះបងប្អូនអាចទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើការ រាយការណ៍បានផងដែរ ។

៩.ខ្ញុំសូមយកឱកាសនេះ អំពាវនាវ ដល់អាណាព្យាបាល មាតាបិតាសិស្សទាំងអស់ សូមបង្កើនការពិនិត្យ និងតាមដានចំពោះការសិក្សារបស់កូនៗឲ្យបានទៀងទាត់ និងសហការ ឲ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយ ដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខន ឲ្យពួករករគេចផុតពីការប្រឈមមុខខ្លាំងដោយបញ្ហាគ្រឿងញៀន។ ជាចុងក្រោយពិធីនេះ​ ឯកឧត្តមអភិបាលខេត្ត​និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ រួមទាំងគណៈអធិបតីបានអញ្ជេីញធ្វេីការពិនិត្យនិងដុតបំផ្លាញវត្ថុតាងគ្រឿងញៀនដែលរឹបអូសបានមានទម្ងន់សរុប ២៤៧ ៦៤៨,២២ ក្រាម ស្មើនឹង២៤៧,៦៤៨២២ គ.ក្រ ព្រមទាំងសម្ភារៈវេចខ្ចប់​ និងការប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ៕គឹមសេង

Written by 

Related posts

Leave a Comment