ខេត្តរតនគិរី÷ ប្រជាពលរដ្ឋនិងអាជីវកររស់នៅជុំវិញបរិវេណផ្សារបានលុងនៃខេត្តរតនគិរី ឃើញមានប្រព័ន្ធខ្សែអ៊ីនធឺណិតនិងខ្សែភ្លើងដាក់តាមផ្ទះរបស់ពួកគាត់ ហើយរាយខ្សែឆ្លងកាត់ផ្លូវបេតុងខ្វែងខ្វាត់ បង្កការគ្រោះថ្នាក់ប្រការណាមួយជាយថាហេតុផ្សេងៗដោយឃើញមានរថយន្តយីឌុបដឹកទំនិញដាក់ខ្ពស់ហួសទ្រុង បើកឆ្លងកាត់លើផ្លូវបេតុង អាចបណ្តាលឲ្យទាក់ខ្សែភ្លើងដាច់ធ្លាក់មកលើផ្លូវគ្រោះថ្នាក់ដល់មនុស្សម្នា។ទីតាំងជុំវិញផ្សារខាងលើនេះស្ថិតនៅត្រង់ចំណុចភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោក ធូ ឃឿ អភិបាលក្រុងបានលុង បានបញ្ជាក់ប្រាប់តាមប្រព័ន្ធតេលេក្រាមយ៉ាងខ្លី ថា លោកចាំឲ្យគេចុះទៅពិនិត្យមើលសិន។
សូមបញ្ជាក់ផងដែរថា ខ្សែភ្លើងដាក់ខ្វែងខ្វាត់លើផ្លូវបេតុងជុំវិញផ្សារនេះជាយូរឆ្នាំមកហើយ នៅមិនទាន់បានរៀបរយល្អនៅឡើយទេ។ឬទាល់តែដាច់ខ្សែភ្លើងធ្លាក់បង្កឲ្យមនុស្សស្លាប់ទើបបានរៀបចំតើមែនទេ៕



