ខ្សែបម្រើ លឹម លូកា (Lim Lucca) របស់ក្រុមជម្រើសជាតិកម្ពុជាកម្រិតអាយុក្រោម ២៣ ឆ្នាំ បាននិយាយថា៖ ” ខ្ញុំពិតជាស្រឡាញ់ប្រទេសកម្ពុជា ខ្លាំងណាស់ ប្រជាជនកម្ពុជា និងវប្បធម៌ខ្មែរ មហិច្ឆតារបស់ខ្ញុំគឺចង់លេងបាល់ទាត់ឱ្យកាន់តែល្អជាងនេះ ហើយអាចមានឱកាសលេងក្នុងកម្រិតបាល់ទាត់ខ្ពស់មួយមិនថានៅទ្វីបអឺរ៉ុប ឬក៏ទ្វីបអាស៊ី ហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចនឹងជួយឱ្យក្រុមជម្រើសជាតិកម្ពុជាឈ្នះពាន ឬក៏មេដាយណាមួយជាមួយក្រុមជម្រើសជាតិ “៕
