អភិបាលតំបន់ នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងពីអគ្គីភ័យឆាបឆេះដ៏ធំមួយនៅឯផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Kut នៃតំបន់ Wasit ប្រទេសអ៊ីរ៉ាក់។

អភិបាលតំបន់ លោក Mohammed Jameel al-Maihy បាននិយាយថា មនុស្សប្រហែល ៦០ នាក់ស្លាប់ រួមទាំងស្ត្រី និងកុមារ នៅក្នុងសោកនាដកម្មនៃអគ្គីភ័យឆាបឆេះនៅផ្សារទំនើបនេះ ។
លោក បានបញ្ជាក់ថា មន្ត្រីកំពុងស៊ើបអង្កេតរកមូលហេតុដែលបណ្ដាលឪ្យឆាបឆេះនេះ ហើយលោក ប្រកាសកាន់ទុក្ខរយៈពេល ៤៨ ម៉ោង ផងដែរ។
យោងតាមរបាយការណ៍ តួលេខអ្នកស្លាប់ អាចនឹងកើនឡើង៕

ដោយ៖ ពេជ្រ