កូនឈើចម្រុះចំនួន១៣,២៣០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា​ចែក​ចាយដោយឥតគិតថ្លៃពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥

កូនឈើចម្រុះចំនួន១៣,២៣០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដោយឥតគិតថ្លៃពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥

– ផ្តល់កូនឈើចម្រុះជូនកញ្ញា អ៊ីន ប៉ម តំណាងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ចំនួន២០០ដើម ដើម្បីយកទៅដាំលម្អនៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង៥០ដើម និងកកោះ៥០ដើម។

– ផ្តល់កូនឈើចម្រុះជូនគ្រឹះស្ថានសិក្សានានាមកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ចំនួន១,៥០០ដើម ដើម្បីយកទៅដាំនៅតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក) នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ឈើទាល២០០ដើម គគីរ១០០ដើម កកោះ១០០ដើម គ្រញូង១០០ដើម បេង១០០ដើម ធ្នង់២០០ដើម ច្រេស២០០ដើម អង្គាបុស្ប៥០ដើម ប្រាំដំឡឹង១០០ដើម ព្កុល៥០ដើម ខ្នារ៥០ដើម រលួសក្រហម៥០ដើម ក្ងោក១០០ដើម ចាមរី៥០ដើម និងលឿងរាជ៥០ដើម។

– ផ្តល់កូនឈើចម្រុះជូនមូលនិធិបរិស្ថានអ៊ីអន ចំនួន១០,០០០ដើម ដើម្បីយកទៅដាំនៅបរិវេណឧទ្យានធម្មជាតិអង្គរ អ៊ីអន នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន គ្រញូង១,០០០ដើម បេង៥០០ដើម ធ្នង់១,០០០ដើម ច្រេស១,០០០ដើម គគីរ៥០០ដើម កកោះ៥០០ដើម ឈើទាល១,០០០ដើម រាំងភ្នំ៣០០ដើម ផ្តៀក១០០ដើម ខ្នុរព្រៃ៣០០ដើម ក្ងោក២០០ដើម ខ្នារ៣០០ដើម ចាមរី២០០ដើម ឥន្ទនេល២០០ដើម ព្កុល២០០ដើម រំដួល២០០ដើម ស្តៅ៥០០ដើម និងរាំងទឹក២,០០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ឃន គឹមធរ លោក សេង វុទ្ធី អ្នកស្រី ហាប់ ម៉ាឡែន និងលោក យូ ចន្ថា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១,១២០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន និងតាមសាលារៀន នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្រុកជីក្រែង ស្រុកពួក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២២០ដើម បេង៥០ដើម ច្រេស៥០ដើម ឈើទាល២៥០ដើម គគីរ២០០ដើម កកោះ៥០ដើម ព្កុល៥០ដើម ក្ងោក៥០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក សូ មករា លោក ហូរ ហាវ និងលោក ស៊ុន ដារ៉េត ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣៨០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន និងតាមសាលារៀន នៅក្រុងសៀមរាប ស្រុកអង្គរធំ និងស្រុកស្វាយលើ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៧០ដើម ធ្នង់៧០ដើម បេង៧០ដើម ច្រេស៧០ដើម ឈើទាល៥០ដើម ត្រសេក២៥ដើម និងអង្កាញ់២៥ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ហ៊ាប វុទ្ធី តំណាងធនាគារអេស៊ីលីដា សាខាក្រុងសៀមរាប ចំនួន៣០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន រុនតាឯក ស្ថិតនៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់១០ដើម គគីរ១០ដើម និងរំដួល១០ដើម៕

Written by 

Related posts

Leave a Comment