Yamal ទទួលបានអាវលេខ ១០ របស់ Barcelona ជាផ្លូវការ

Lamine Yamal ខ្សែបម្រើស្លាប​វ័យ១៨ ឆ្នាំរបស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានប្រគល់អាវលេខ ១០ ដ៏ល្បីដែលធ្លាប់ពាក់ដោយកីឡាករ Lionel Messi ដែលជានិមិត្តរូបរបស់ក្លឹប​សម្រាប់រដូវកាលថ្មីដ៏អស្ចារ្យ​។

Yamal ទទួលបានអាវនេះបន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ដោយស៊ុតបញ្ចូលទី ១៨ គ្រាប់និងផ្តល់ ២៥ assists និងបានរួមចំណែកជួយឲ្យ Barcelona បានឈ្នះពានរង្វាន់ក្នុងស្រុកចំនួនបីក្នុងមួយរដូវកាលគឺពាន LaLiga, Copa del Rey និង Spanish Super Cup ខណៈពេលដែលពួកគេឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។

កីឡាករវ័យក្មេងដើមឡើយគឺពាក់អាវលេខ ១៩ កាលពីរដូវកាលមុនបានប្តេជ្ញាអនាគតដ៏យូរអង្វែងរបស់គាត់ជាមួយក្លឹបដោយបានចុះហត្ថលេខាលើកិច្ចសន្យាបន្តនៅខែឧសភាដែលនឹងរក្សាគាត់នៅ Barcelona រហូតដល់ឆ្នាំ 2031 ។

Yamal បានទទួលអាវលេខ ១០ ជាផ្លូវការពីប្រធានក្លឹបលោក Joan Laporta កាលពីថ្ងៃពុធក្នុងពិធីពិសេសមួយ៕

Written by 

Related posts

Leave a Comment