អ៊ីស្រាអែល ទម្លាក់គ្រាប់លើវិមានប្រធានាធិបតី នៅចំកណ្ដាលរដ្ឋធានីស៊ីរី បង្កឲ្យមានអ្នកស្លាប់

យន្តហោះចម្បាំងអ៊ីស្រាអែលមួយគ្រឿង បានវាយប្រហារលើទីក្រុងដាម៉ាស ដែលជារដ្ឋធានីស៊ីរី ខណៈភ្លាមៗទំហំនៃការខូចខាតមិនទាន់ដឹង នៅឡើយទេ។

ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Sham Tv រាយការណ៍ថា យន្តហោះចម្បាំងគ្មានមនុស្សបើកនេះ បានទម្លាក់គ្រាប់បែកលើអគារនៃអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធស៊ីរីនៅកណ្តាលទីក្រុងដាម៉ាស តែម្ដង ។ 

យោងតាមរបាយការណ៍ បានបន្ថែមថា ការវាយប្រហារនេះ ក៏បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតផងដែរ ខណៈចំនួនជាក់លាក់នៅមិនទាន់ដឹងនៅឡើយ។

កាលពីថ្ងៃពុធ មនុស្សយ៉ាងតិច ២ នាក់រងរបួស ដោយការវាយប្រហារដោយប្រើយនត្ហោះគ្មានមនុស្សបើក ឬដ្រូនរបស់អ៊ីស្រាអែល នៅចំកណ្តាលទីក្រុងដាម៉ាស លើទីតាំងអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអារ៉ាប់ស្ថិតនៅនេះ។

ទោះជាយ៉ាងណា បើតាមទូរទស្សន៍​ Sham Tv ក៏​អះអាង​ដែរ​ថា យន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែល​ ឬដ្រូននេះ ក៏បាន​វាយប្រហារ​វិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​ស៊ីរីផងដែរ តែរដ្ឋាភិបាល​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ ជុំវិញ​របាយការណ៍​នេះ​នៅ​ឡើយ​ទេ៕

ដោយ៖ ពេជ្រ                               

Written by 

Related posts

Leave a Comment