ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ ត្រូវប្រកួតបើកឆាកក្នុងពូល B ជាមួយក្រុម U23ឡាវ នៅម៉ោង៥៖០០នាទីល្ងាចនេះ ក្នុងការប្រកួតពានរង្វាន់ Asean U23 Mandiri Cup 2025 ដែលប្រទេសឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ ខណៈការប្រកួតនៅល្ងាចនេះមានផ្សាយផ្ទាល់លើផេក BTV ជូនបងប្អូនទស្សនាផងដែរ។
សូមជម្រាបថា ក្នុងពូល B មានតែ៣ប្រទេសប៉ុណ្ណោះរួមមាន កម្ពុជា វៀតណាត និងឡាវ ។ ចំណែកការប្រកួតចុងក្រោយរបស់ U23 កម្ពុជា ប៉ះវៀតណាម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៨៖០០នាទីយប់៕
