លោក Koji ចាត់ទុកការប្រកួត ASEAN U-23 Mandiri Cup​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កីឡាករវ័យក្មេងកម្ពុជា

មុនប៉ះក្រុមជម្រើសជាតិទ្បាវល្ងានេះ គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំកម្ពុជា  លោក​ Koji Gyotoku បានចាត់ទុកការប្រកួត ASEAN U-23 Mandiri Cup™ 2025 នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កីឡាករវ័យក្មេង មានភាពចាស់ទុំ ត្រៀមសម្រាប់ការប្រកួតធំៗបន្ទាប់ ដូចជាការប្រកួតជម្រុះអាស៊ី U23 និងស៊ីហ្គេម។ លោកបន្តទៀតថា ទាំងក្រុមជម្រើសជាតិ និង U23 កម្ពុជា កំពុងប្រើប្រាស់កីឡាករក្មេងៗជាច្រើន ដើម្បីតម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបថា ក្រុម​ជម្រើសជាតិ​កម្ពុជាក្រោមអាយុ២៣ឆ្នាំ ត្រូវ​ប្រកួត​បើកឆាក​ក្នុង​ពូល​ B ជាមួយក្រុម U23ឡាវ នៅ​ម៉ោង៥៖០០នាទីល្ងាច​នេះ ក្នុងការ​ប្រកួត​ពានរង្វាន់​ Asean​ U23​ Mandiri Cup 2025 ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ ​ធ្វើ​ជា​ម្ចាស់ផ្ទះ៕

Written by 

Related posts

Leave a Comment