អាមេរិក​ ត្រៀមជម្លៀស​មន្ត្រីស្ថានទូត​ចេញពីអ៊ីរ៉ាក់ ខណអ៊ីស្រាអែល និងអ៊ីរ៉ង់ អាចផ្ទុះអាវុធដាក់គ្នា

ប្រភពរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា បុគ្គលិកស្ថានទូតអាមេរិកដែលមិនចាំបាច់ និងអ្នកដទៃទៀត កំពុងស្ថិតនៅទីក្រុងបាកដាដ នឹងត្រូវជម្លៀសចេញពីប្រទេសអ៊ីរ៉ាក់ ដោយសារតែហានិភ័យសន្តិសុខកើនឡើង។

ក្រុមមន្ត្រី មិនបាននិយាយច្បាស់ពីផែនការដែលជំរុញឱ្យមានការជម្លៀសនេះនៅឡើយទេ ប៉ុន្តែរបាយការណ៍មួយចំនួនចុះផ្សាយថា ដោយសារតែ អ៊ីស្រាអែល ត្រៀមបើកប្រតិបត្តិការចូលទៅក្នុងប្រទេសអ៊ីរ៉ង់។

នេះ​ជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ជនជាតិ​អាមេរិក​មួយ​ចំនួន​ ត្រូវ​បាន​អំពាវនាវឱ្យ​ចាក​ចេញ​ពី​តំបន់​នេះ ដោយ​បន្ថែម​ថា​ ពួកគេ​រំពឹង​ថា​អ៊ីរ៉ង់​ អាច​សងសឹក​លើ​ទីតាំងប៉ុសិ៍្តអាមេរិកមួយ​ចំនួន​នៅ​អ៊ីរ៉ាក់។

កម្ដៅកើនឡើង បន្ទាប់ពីកិច្ចពិភាក្សារបស់សហរដ្ឋអាមេរិកស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហាក់ដូចជាបានជាប់គាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ៕

ដោយ៖ ពេជ្រ                            

Written by 

Related posts

Leave a Comment