កាលវិភាគប្រកួតជុំទី២ របស់ក្រុមបាល់ទះកម្ពុជា នៅពាន SEA V-LEGUE ​

មុននេះសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញកាលវិភាគប្រកួតជុំទី២ របស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ​នៃពានរង្វាន់ SEA V-LEGUE លើកទី៥ នៅប្រទេសហ្វីលីពីន។

ការប្រកួតជុំទីរបស់ក្រុមបាល់ទះកម្ពុជា ប៉ះវៀតណាម ថ្ងៃទី១៦ ប៉ះថៃ ថ្ងៃទី១៧ ប៉ះម្ចាស់ផ្ទះហ្វីលីពីន ថ្ងៃទី១៨ ខែកក្ដដា វេលាម៉ោង៤៖០០នារីរសៀលដូចគ្នា ខណៈថ្ងៃទី១៩ ជួបឥណ្ឌូនេស៊ី ម៉ោង៧៖០០នាទីយប់។

សូមជម្រាបថា ឆ្លងកាត់៤ប្រកួតកក្នុងជុំទី១ ក្រុមបាល់ទះកម្ពុជា ចាញ់ទាំង៤ប្រកួត គឺចាញ់វៀតណាម ៣-០ ចាញ់ឥណ្ឌូនេស៊ី ៣-០ ចាញ់ម្ចាស់ផ្ទះហ្វីលីពីន ៣-១ និងចាញ់ថៃ ៣-០។ ដូច្នេះយើងរងចាំមើលថាតើ ការប្រកួតជុំទី២ ក្រុមបាល់ទះកម្ពុជា  អាចស្ដារមុខមាត់បានឡើងវិញបានឬអត់៕

   

Written by 

Related posts

Leave a Comment