EU គិតថា ៥០ថ្ងៃ ដែលត្រាំ ទុកឲ្យ ពូទីន បញ្ចប់សង្គ្រាមយូរពេកហើយ

ប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas បាននិយាយថា ពេលវេលាកំណត់រយៈពេល ៥០ ថ្ងៃ សម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែន ដែលស្នើដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហាក់មានរយៈពេលយូរ។

លោកស្រី Kallas បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា ជាគំនិតដែលវិជ្ជមានមួយឡែកដែលលោកប្រធានាធិបតី ត្រាំ កំពុងប្រកាន់ជំហររឹងមាំលើប្រទេសរុស្ស៊ី។ ម្យ៉ាងវិញទៀត ៥០ ថ្ងៃគឺជាពេលវេលាដ៏យូរណាស់ក្នុងការបញ្ចប់សង្គ្រាម។

ការលើកឡើងរបស់លោកស្រី កើតឡើងបន្ទាប់ពីលោក ត្រាំ បានប្រកាសថា ក្រុងវ៉ាស៊ីនតោន នឹងបន្តបញ្ជូនសព្វាវុធសំខាន់ៗទៅកាន់ទីក្រុងគៀវ។

 មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ថា អង្គការណាតូ នឹងសម្របសម្រួលដំណើរការនេះ។ លើសពីនេះ លោក បានកត់សម្គាល់ថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធនាំចូលប្រមាណ ១០០ ភាគរយ លើប្រទេសរុស្ស៊ី និងដៃគូពាណិជ្ជកម្ម ប្រសិនបើទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយមួយនៅអ៊ុយក្រែនក្នុងរយៈពេល ៥០ ថ្ងៃ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment