ត្រាំ ចាប់ផ្ដើមស្អប់ ពូទីន ហើយប្រកាសដឹកសព្វាវុធចាំបាច់ទៅអ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា លោក នឹងបញ្ជូនកាំជ្រួចការពារដែនអាកាស Patriot ទៅកាន់អ៊ុយក្រែន ដោយនិយាយថា ក្រុងគៀវ ចាំបាច់ដើម្បីការពារប្រទេស ព្រោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយល្អតែពីមុខ ប៉ុន្តែក្រោយខ្នង ចាំទម្លាក់គ្រាប់គ្រប់ពេល។

លោក ត្រាំ មិនបានបញ្ជាក់ពីចំនួនដែលបញ្ជូនទៅកាន់អ៊ុយក្រែននោះទេ ។

ប្រធានាធិបតី​អាមេរិក​រូបនេះ កាន់តែ​មាន​ការ​មិន​ពេញចិត្ត​ជាមួយ​លោក ពូទីន ដោយសារ​មេដឹកនាំ​រុស្ស៊ី​ បាន​បដិសេធបំណងរបស់​លោក ត្រាំ ក្នុងការ​ចរចា​បទឈប់បាញ់​រវាង​ក្រុងគៀវ និង​ក្រុងមូស្គូ ។

កន្លងមក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើសុំអាវុធការពារបន្ថែមទៀត ដើម្បីទប់ទល់ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីប្រទេសរុស្ស៊ី ជាប្រចាំ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ត្រាំ បានលើកឡើងថា យើងនឹងបញ្ជូនប្រព័ន្ធ Patriots ដែលចាំបាច់ខ្លាំង ព្រោះលោកពូទីន អាចបង្កភ្ញាក់ផ្អើលគ្រប់ពេល។

គួរបញ្ជាក់ថា លោក​ ត្រាំ គ្រោង​នឹង​ជួប​អគ្គលេខាធិការ​អង្គការ​ណាតូ លោក Mark Rutte ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អ៊ុយក្រែន និង​បញ្ហា​ផ្សេងៗ​ទៀត ​ក្នុង​សប្តាហ៍​នេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment