ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា ធ្វើមិនបានល្អទេសម្រាប់ការចូលរួមប្រកួតពានរង្វាន់ SEA V. League ឆ្នាំ ២០២៥ ដោយបានចាញ់ទាំង ៤ ប្រកួត សម្រាប់ការប្រកួតជុំទី១ នៅប្រទេសហ្វីលីពីន។
ការប្រកួតទី១ កម្ពុជា បានចាញ់ វៀតណាម ដោយលទ្ធផល ០-៣, ការប្រកួតទី២ បានចាញ់ ឥណ្ឌូណេស៊ី ០-៣, ការប្រកួតទី៣ បានចាញ់ ហ្វីលីពីន ២-៣ និងការប្រកួតចុងក្រោយបានចាញ់ ថៃ ០-៣។ តាមរយៈលទ្ធផលនេះ កម្ពុជា រកបាន១ពិន្ទុ គត់ ស្ថិតនៅបាតតារាង។ សូមជម្រាបថា ការប្រកួតជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ ដោយក្រុមទាំង៤ត្រូវប៉ះគ្នាសាជាថ្មី ៕
