អត្តពលិក​​កម្ពុជា ឈ្នះមេដាយសរុប២៩គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍នៅហ្វីលីពីន

ក្រុមអត្តពលិក​កីឡាជឺជីតស៊ូកម្ពុជាដណ្ដើមបានមេដាយសរុប២៩គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍កម្រិតតំបន់ ឆ្នាំ២០២៥ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែកក្កដា។ មេដាយទាំង២៩គ្រឿង រួមមានមាស៩គ្រឿង ប្រាក់៨គ្រឿង និងសំរឹទ្ធ១២គ្រឿង។

សូមជម្រាបថា អត្តពលិកកីឡាជឺជីតស៊ូកម្ពុជា និងប្រតិភូ គ្រូបង្វឹកនឹងធ្វើមាតុភូមិនិវត្តន៍ដល់ប្រទេសកម្ពុជាវិញនៅថ្ងៃអង្គារ ទី១៥ ខែកក្កដាស្អែកនេះ៕

Written by 

Related posts

Leave a Comment