ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំ បានបន្តចាញ់ក្រុមខ្លាំងមកពីកូរ៉េខាងត្បូង ដោយលទ្ធផល ១២-០ ក្នុងជំនួបលើកទី២ នៃពានរង្វាន់ Lion City Cup 2025 នាកីឡដ្ឋានJalan Besar Stadium ប្រទេសសិង្ហបុរី។
ឆ្លងកាត់២ប្រកួតកន្លងមក U16 នារីកម្ពុជា ធ្វើបានមិនល្អឡើយ ចាញ់ទាំង២ប្រកួត គឺចាញ់ហុងកុង៤-០ និងចាញ់ U16 កូរ៉េខាងត្បូង តែម្ដង ខណៈកូរ៉េខាងត្បូង ឈ្នះទាំង២ប្រកួតគឺ ឈ្នះម្ចាស់ផ្ទះសិង្ហបុរី ៩-០ និងឈ្នះកម្ពុជា មាន៦ពិន្ទុឈេកំពូលតារាង។ ចំណែក សិង្ហបុរី និងហុងកុង ឆ្លងកាត់២ប្រកួត មាន៤ពិន្ទុដូចគ្នា។
ចំណែកការប្រកួតចុងក្រោយ កម្ពុជា ប៉ះក្រុមម្ចាស់ផ្ទះសិង្ហបុរី ខណៈ U16 កូរ៉េខាងត្បូង ជួបហុងកុង ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៥នៅកីឡដ្ឋានJalan Besar Stadium៕
