រុស្ស៊ី វាយប្រហារធំសម្បើមចូលរដ្ឋធានីគៀវ ក្រោយអាមេរិក បន្តជំនួយវិញ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា យោធារុស្ស៊ី បើកការវាយប្រហារដ៏សាហាវមួយមកលើរដ្ឋធានីគៀវ ក្នុងនោះសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ និងរងរបួស ១៦ នាក់។

លោក Zelensky បាននិយាយថា ការវាយប្រហារនេះប្រើប្រាស់ចំនួន ១៨ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកប្រហែល ៤០០គ្រឿង ដែលផ្តោតសំខាន់លើរដ្ឋធានីគៀវ តែម្ដង។

លោក បានបន្ថែមថា ការប៉ះទង្គិចគ្នា កើតឡើងរយៈ​ពេល​ ៣ម៉ោង​ ខណៈ​ដែល​យន្តហោះ​គ្មាន​មនុស្ស​បើក​ និង​កាំជ្រួច​រុស្ស៊ី សម្រុកវាយប្រហារលើរដ្ឋធានីគៀវ។

 ទន្ទឹមនោះ អាជ្ញាធរក្រុងគៀវ បានបញ្ជាក់ថា បំណែកនៃយន្តហោះគ្មានមនុស្សបើក ធ្លាក់ពាសពេញទីក្រុង។

គួរបញ្ជាក់ថា នេះជាការវាយប្រហារដ៏ខ្លាំងក្លាលើកដំបូងរបស់រុស្ស៊ី លើអ៊ុយក្រែន ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសជាសាធារណពីការបន្តជំនួយឡើងវិញ សម្រាប់ក្រុងគៀវ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment