Martinez ​ដកខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup

សហព័ន្ធបាល់ទាត់អាហ្សង់ទីន (FA) បាននិយាយកាលពីថ្ងៃពុធថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez នឹងខកខានការប្រកួតជម្រុះ World Cup នាពេលខាងមុខ​ជាមួយនឹង​អ៊ុយរូហ្គាយ និង ប្រេស៊ីល ដោយសាររបួសសរសៃពួរ។

Martinez របស់ក្រុម Inter Milan នៅតែអង្គុយកៅអីបម្រុងសម្រាប់ការប្រកួតជើងទីពីរនៃការប្រកួត Champions League ​វគ្គ១៦ ​ជាមួយក្រុម Feyenoord កាលពីសប្តាហ៍មុនជាមួយនឹងភាពមិនស្រួលសាច់ដុំ។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានត្រលប់មករកគ្រាប់បាល់វិញក្នុងជ័យជម្នះ ២-០ នៅក្របខណ្ឌ Serie A ​ លើក្រុម Atalanta កាលពីថ្ងៃអាទិត្យ មុនពេលចូលរួមក្រុមរបស់ Lionel Scaloni ប៉ុន្តែឥឡូវនេះ Martinez ​ត្រូវបាន​ដកខ្លួនចេញពីក្រុមជម្រើសជាតិដោយសាររបួសសរសៃពួរខាងឆ្វេងរបស់គេ។

Martinez ចូលរួមក្នុងបញ្ជីអវត្តមានដែលកំពុងកើនឡើងរបស់ប្រទេសអាហ្សង់ទីន រួមទាំងប្រធានក្រុម Lionel Messi ដែល​មានរបួសសាច់ដុំ រួមជាមួយ Gonzalo Montiel, Giovani Lo Celso និង Paulo Dybala ផងដែរ ។

អាហ្សង់ទីន​នាំមុខ​ក្នុង​ការ​ប្រកួត​ជម្រុះតំបន់ CONMEBOL ដោយ​មាន ២៥ ពិន្ទុ​បន្ទាប់​ពី ១២ ប្រកួត។ ក្រុមម្ចាស់ជើងឯក World Cup និង Copa America ប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ ២ ​អ៊ុយរូហ្គាយ  នៅថ្ងៃសុក្រ មុនពេលធ្វើជាម្ចាស់ផ្ទះ​ទទួលប្រេស៊ីលចំណាត់ថ្នាក់លេខ ៥ បួនថ្ងៃក្រោយ​៕

Written by 

Related posts

Leave a Comment