សមត្ថកិច្ចបង្ក្រាបការនាំចូលសាច់សត្វពីវៀតណាមដោយគ្មានការអនុញ្ញាតិ

តាមព័ត៌មានទទួលបាន នៅវេលាម៉ោង១៥ និង០៥នាទីនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកHYUNDIA ដឹកសាច់សត្វបង្កកចំនួន 502កេសក្រដាស ស្មើនឹង 8015គីឡូក្រាម (ភ្លៅមាន់ និងសាច់គោ) ឃាត់នៅលើផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា រថយន្តខាងលើបានដឹកសាច់បង្កក ចេញពីប្រទេសវៀតណាម តាមច្រកតំបន់ ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីអ្នកបើកបរដឹកសាច់បង្កក) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់៕

Written by 

Related posts

Leave a Comment