កងកម្លាំងការពារ (IDF) បានកំណត់អត្តសញ្ញាណការបាញ់មីស៊ីល ២ គ្រាប់ ដែលចេញមកពីប្រទេសយេម៉ែន ឆ្ពោះមកកាន់ទេកដីនៃរដ្ឋជ្វីហ្វ។

IDF បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះជាយ៉ាងណាមីស៊ីល ត្រូវបានស្ទាក់ចាប់ដោយជោគជ័យ ហើយកំពុងតាមដានការវាយប្រហារបន្តបន្ទាប់ដែលអាចនឹងកើតមាន។
យោងតាម IDF បានបន្ថែមថា ភ្លាមៗ ស៊ីរ៉ែន ប្រកាសអាសន្នការវាយប្រហារតាមអាកាស បន្លឺឡើង ហើយប្រព័ន្ធការពារដែលអាកាសចាប់ផ្ដើមដំណើរការផងដែរ។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលចេញពីយេម៉ែននេះ អាជ្ញាធរនៃប្រទេស ពុំទាន់ចេញមកបកស្រាយនៅឡើយទេ ខណៈនេះអាចជាការសងសឹក បន្ទាប់ពីអ៊ីស្រាអែល កំណត់គោលដៅវាយប្រហារលើក្រុមហ៊ូធីយេម៉ែន ៕

ដោយ៖ ពេជ្រ