ក្លិប Inter Miami មានទំនុកចិត្តថាពួកគេនឹងបន្តកិច្ចសន្យាថ្មីជាមួយ Lionel Messi ខណៈកុងត្រាចាស់នឹងផុតកំណត់នៅខែធ្នូ។
ខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះគឺជាកីឡាករដ៏ឆ្នើមមួយរូបសម្រាប់ក្លឹប Miami និងក្របខណ្ឌ Major League Soccer (MLS) ហើយភាគីទាំងអស់បានចាប់ផ្តើមការចរចាលើកិច្ចសន្យាដើម្បីបន្តការស្នាក់នៅរបស់ Messi នៅសហរដ្ឋអាមេរិក។
មានជំនឿយ៉ាងខ្លាំងពីមន្ត្រីនៅក្លឹប និងនៅក្នុង MLS ថា Messi នឹងបន្ត ខណៈពេលដែលប្រភពពីភ្នាក់ងាររបស់ Messi និយាយថារូបគេបើកចំហរក្នុងការបន្តការស្នាក់នៅនេះ ទោះបីជាមានការរាយការណ៍ពីក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីតចង់បានក៏ដោយ។
កត្តាជំរុញទឹកចិត្តមួយក្នុងការរក្សា Messi នៅសហរដ្ឋអាមេរិកគឺដើម្បីបន្តទាក់ទាញការចាប់អារម្មណ៍ពីលីក ខណៈដែលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ខិតជិតមកដល់នៅទូទាំងអាមេរិកខាងជើង។ មិនមានការបញ្ជាក់នោះ ខណៈការសង្ស័យថា Messi នឹងបញ្ចប់អាជីពរបស់ខ្លួនក្រោយបាល់ទាត់ពិភពលោក៕
