WP៖ កំហុសមេបក្សប្រជាធិបតេយ្យមុនៗ ទើបភាពចលាចលផ្ទុះឡើងបែបនេះ

កុប្បកម្ម និងការតវ៉ាទ្រង់ទ្រាយធំដែលកំពុងបន្តនៅសហរដ្ឋអាមេរិក បង្ហាញពីគោលនយោបាយចំណាកស្រុកបរាជ័យដែលធ្វើឡើងដោយគណបក្សប្រជាធិបតេយ្យ ប៉ុន្មានឆ្នាំកន្លងមកនេះ។ នេះបើតាមអ្នកសរសេរអត្ថបទកាសែត Washington Post លោក David Ignatius ។

លោក​ បាន​លើកឡើងថា អ្នក​ប្រជាធិបតេយ្យមុនៗ រៀបចំបញ្ហា​ព្រំដែន​ខុស​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ដែល​វា​ស្មើនឹង​ការ​ប្រព្រឹត្ត​ខុស​ផ្នែក​នយោបាយ។ កំហុស​របស់​អ្នក​ប្រជាធិបតេយ្យ​ជាង​មួយ​ទស្សវត្ស​មក​ហើយ។

ការឃុំខ្លួនដ៏ធំនៃជនចំណាកស្រុកដែលគ្មានឯកសារ បានចាប់ផ្តើមនៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ៦ ខែមិថុនា។ គិតត្រឹមល្ងាចថ្ងៃទី ៧ខែមិថុនា មនុស្សយ៉ាងតិចចំនួន ៤៤ នាក់ ត្រូវបានឃុំខ្លួន ក្រោមការសង្ស័យនៃការរំលោភលើអន្តោប្រវេសន៍។

គួរបញ្ជាក់ថា ពលរដ្ឋរាប់ម៉ឺននាក់នៃទីក្រុង Los Angeles បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ប្រឆាំងនឹងច្បាប់ពាក់ព័ន្ធអន្តោរប្រវេសន៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ៕

ដោយ៖ ពេជ្រ         

Written by 

Related posts

Leave a Comment