ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសអ៊ីស្រាអែល យល់ព្រមលើលក្ខខណ្ឌចាំបាច់ ដើម្បីបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ នៅតំបន់ហ្គាហ្សា ។

លោក ត្រាំ បានបង្ហោះនៅលើ Truth Social ដោយមិនបានបញ្ជាក់លម្អិតអំពីលក្ខខណ្ឌអ្វីនោះទេថា ក្នុងអំឡុងពេលកិច្ចព្រមព្រៀងដែលស្នើឡើង យើងនឹងធ្វើការជាមួយភាគីទាំងអស់ដើម្បីបញ្ចប់សង្រ្គាម។
លោក បានបន្ថែមថា ទាំងកាតា និងអេហ្ស៊ីប សុទ្ធខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយនាំមកនូវសន្តិភាព នឹងផ្តល់សំណើចុងក្រោយនេះ។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា ថាក្រុមហាម៉ាស់ទទួលយកកិច្ចព្រមព្រៀងនេះ ព្រោះពួកគេមិនអាចស្ដារអ្វីបានទេ ហើយវានឹងកាន់តែអាក្រក់ទៅៗ។
អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលក្នុងនោះមនុស្សប្រហែល ១,២០០ នាក់ ត្រូវបានសម្លាប់។ ខណយ៉ាងហោចណាស់មនុស្សរាប់លាននាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីពេលនោះមក៕

ដោយ៖ ពេជ្រ