ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីទទួលក្រុមភ្ញៀវ ជម្រើសជាតិនារីហ្គាំ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ វេលាម៉ោង៧:00 នាទីយប់។
ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺជាឱកាសដ៏ល្អសម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងការបង្ហាញសមត្ថភាព បង្កើនបទពិសោធន៍ប្រកួតអន្តរជាតិ ព្រមទាំងជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួត AFC Women’s Asian Cup Australia 2026 Qualifiers ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល G ផងដែរ។
មុនការប្រកួតឈានដល់ក្រឡេកមកមើលប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិនារីកម្ពុជា និងក្រុមជម្រើសជាតិនារីហ្គាំវិញគឺ ការប្រកួតរវាងក្រុមជម្រើសជាតិនារីទាំងពីរ បានចាប់ផ្ដើមនៅក្នុងឆ្នាំ២០១៣ ដែលក្រុមនារីហ្គាមបានយកឈ្នះកម្ពុជា ២-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។ ទោះជាយ៉ាងក៏ដោយក្រុមជម្រើសជាតិនារីកម្ពុជាបានសងសឹកក្រុមជម្រើសជាតិនារីហ្គាំពីរដងវិញ ក្នុងវគ្គជម្រុះ AFC Women’s Asian Cup រដូវកាល ២០២១ ពោលគឺកម្ពុជាឈ្នះហ្គាម ១-០ នៅជើងទី១ និង កម្ពុជាឈ្នះហ្គាម ២-១ នៅជើងទី២។
ដូច្នេះយើងរងចាំមើលថាតើក្រុមជម្រើសជាតិនារីកម្ពុជាអាចនាំជ័យជូនជាតិ ដូចការប្រកួតកាលពីឆ្នាំ២០២១ ដែលឬទេ?៕
