អ៊ីស្រាអែល ឆ្លៀតសម្លាប់អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ម្នាក់ទៀត មុនបទឈប់បាញ់ចូលជាធរមាន

អ្នករូបវិទ្យានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Mohammad Reza Sadighi ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារ NourNews បានរាយការណ៍។

យោងតាមប្រព័ន្ធផ្សព្វផ្សាយដដែល បានឲ្យដឹងថា អ៊ីស្រាអែល ធ្វើការវាយប្រហារ កាលពីព្រឹកថ្ងៃអង្គារនេះ មុនពេលបទឈប់បាញ់ចូលជាធរមាន។

សាកលវិទ្យាល័យ Shahid Beheshti ដែលមានឯកទេសក្នុងការស្រាវជ្រាវនុយក្លេអ៊ែរ ក្នុងចំណោមវិស័យផ្សេងទៀត បានរាយការណ៍ពីការស្លាប់របស់អ្នករូបវិទ្យារបស់មហាវិទ្យាល័យចំនួន ៥ នាក់ ដែលជាលទ្ធផលនៃសកម្មភាពយោធារបស់អ៊ីស្រាអែល។ បញ្ជីឈ្មោះរួមមានលោក Mohammad Mahdi, Ahmad Reza Zolfaghari, Abd al-Hamid Minoushehr, Amir Hossein Feghhi និងលោក Fereydoun Abbasi ។

 អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការ Rising Lion សំដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះចម្បាំងចំនួន ២០០ គ្រឿង សំដៅវាយប្រហារលើគោលដៅជាង ១០០ នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងកន្លែងនុយក្លេអ៊ែរផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment