ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីស្រាអែល និងអ៊ីរ៉ង់ យល់ព្រមលើបទឈប់បាញ់រយៈពេល ១២ ម៉ោង ដោយអះអាងថា នេះជាចំណុចសំខាន់ដែលជម្លោះរវាងប្រទេសទាំង ២ ត្រូវការចាំបាច់។

ក្នុងការបង្ហោះនៅលើ Truth Social លោក ត្រាំ បានបញ្ជាក់ថា បទឈប់បាញ់នេះគឺ “ពេញលេញ”។
ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបដិសេធរាល់កិច្ចព្រមព្រៀងខាងលើនេះ ប៉ុន្តែលោក លើកឡើងថា ក្រុងតេអេរ៉ង់ នឹងបញ្ឈប់ការវាយប្រហាររបស់ខ្លួន ប្រសិនបើអ៊ីស្រាអែល ផ្អាកដូចគ្នានោះ។
ការអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់ បើកការវាយប្រហារសងសឹក ដោយប្រើមីស៊ីលបាញ់សំដៅលើមូលដ្ឋានយោធាអាមេរិក នៅកាតា កាលពីយប់ថ្ងៃចន្ទ៕

ដោយ៖ ពេជ្រ