នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ប្រកាសថានឹងធ្វើការផ្លាស់ប្តូរឈ្មោះទៅជា អឹម អូ អាយ កំពង់ ដេវ៉ា អេហ្វស៊ី សម្រាប់ត្រៀមខ្លួនក្នុងការចូលរួមប្រកួតពានរង្វាន់ខេមបូឌាព្រីមៀលីគ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល ២០២៥/២៦ ដែលចូលមកដល់នាពេលខាងមុខ។
ការផ្លាស់ប្ដរត្រូវបានដឹងថាតាមរយៈអ្នកឧបត្ថម្ភថ្មីដែលជា រមណីយដ្ឋាន ឈ្មោះថា Kompong Dewa មានទីតាំងក្នុងខេត្តព្រះសីហនុ៕
