នារីកម្ពុជា បញ្ចប់​ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងពូលនៃពាន ASEAN MSIG Serenity Cup ក្រោយស្មើឥណ្ឌូនេស៊ី

ក្រុមបាល់ទាត់ជម្រើសជាតោនារីកម្ពុជា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ក្នុងពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 ក្រោយប្រកួតស្មើជាមួយនារីឥណ្ឌូនេស៊ី ១-១ សម្រាប់ជំនួបបង្គ្រប់កិច្ចរវាងក្រុមទាំងពីរ។

ក្រុមនារីកម្ពុជា និងឥណ្ឌូនេស៊ី ឆ្លងកាត់៣ប្រកួត ចាញ់២ ស្មើ១ ដោយកម្ពុជា របូតគ្រាប់បាល់១៣គ្រាប់ ខណៈឥណ្ឌូនេស៊ី របូតគ្រាប់បាល់១៤គ្រាប់៕

Written by 

Related posts

Leave a Comment