​ករណីផ្សាយព័ត៌មានមិនពិត ទាក់ទងមនុស្សស្លាប់ ៤ នាក់នៅស្រុកបាធាយ ហើយជាករណីលង់ទឹក

អាជ្ញាធរឃុំច្បារអំពៅ ស្រុកបាធាយ បានចេញមកបំភ្លឺថា មានសង្គមហ្វេសប៊ុកបានបង្ហោះថាមានករណីបំពុលក្មេង ៤ នាក់ដោយសារតែឪពុកម្តាយគ្មានលទ្ធភាពចិញ្ចឹមកូន តែនេះជាព័ត៌មានមិនពិត កុហក បោកប្រាស់ និងក្លែងក្លាយ។

អាជ្ញាធរបញ្ជាក់ថា នៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ពុំមានករណីបំពុលក្មេងស្លាប់ទេ គឺមានតែករណីលង់ទឹកស្លាប់ចំនួន ៤ នាក់ ក្នុងនោះមនុស្សចាស់ម្នាក់ ភេទប្រុស និងកុមារីចំនួន ៣ នាក់ ដោយសារលិចទូកកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅពេលជនរងគ្រោះទៅដាក់មងនេសាទត្រី ហើយមានខ្យល់ព្យុះបណ្តាលឲ្យលិចទូក។ ដូច្នេះព័ត៌មានដែលបង្ហោះខាងលើជាព័ត៌មានក្លែងក្លាយ មិនពិតនោះទេ សូមសាធារណជនជ្រាប៕

Written by 

Related posts

Leave a Comment