​អ្នកប្រើប្រាស់បណ្តាញអ៊ីនធែណែតជិត៨០ភាគរយរិះគន់រដ្ឋាភិបាលអាមេរិកថាបាន “ក្បត់ប្រវត្តិសាស្ត្រ ”

តំបន់ជាច្រើននៃសហរដ្ឋអាមេរិកបានកើតមានការប៉ះទង្គិច ប្រធានាធិបតីនិយាយថាគួរចាប់ខ្លួនអភិបាលរដ្ឋ ទាហានរាប់ពាន់នាក់ប្រចាំការនៅក្រុងLos Angeles  ។ល។ កាសែត «Daily Mirror»របស់ប្រទេសអង់គ្លេសចេញផ្សាយព័ត៌មានដោយភ្ញាក់ផ្អើលថា  “ប្រជាជនអាមេរិកព្រួយបារម្ភនឹងការកើតមានសង្គ្រាមស៊ីវិល !” ការស្ទង់មតិរបស់បណ្តាញCGTN ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៨,៣ភាគរយសម្គាល់ឃើញថា ក្នុងនាមជាប្រទេសអន្តោប្រវេសន៍ ប៉ុន្តែបច្ចុប្បន្ននេះ អាមេរិកបែរជាខិតខំប្រឹងប្រែងឃោសនាបំប៉ោងមនោគមវិជ្ជាប្រឆាំងនឹងជនអន្តោប្រវេសន៍ទៅវិញ ប្រការនេះផ្ទុយពីដំណើរការអភិវឌ្ឍន៍នៃប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយនឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើទិសដៅអភិវឌ្ឍន៍នៅពេលអនាគតរបស់អាមេរិក ។

តាមលទ្ធផលនៃការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,៦ភាគរយសម្គាល់ឃើញថា បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់បានបង្កជាទំនាស់យ៉ាងជ្រាលជ្រៅរវាងរដ្ឋបាលតំបន់ ដូចជាក្រុង Los Angeles   ដែលកាន់អំណាចដោយបក្សប្រជាធិបតេយ្យ និងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលកាន់អំណាចដោយបក្សសាធារណរដ្ឋ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩ភាគរយសម្គាល់ឃើញថា ទំនាស់យ៉ាងខ្លាំងអំពីគោលនយោបាយជនអន្តោប្រវេសន៍រវាងបក្សទាំងពីរ តាមពិតទៅ គឺបង្ហាញពីភាពបែកបាក់ខាងនយោបាយរបស់អាមេរិក ហើយនឹងបណ្តាលឱ្យសង្គមមានភាពប្រេះស្រាំថែមមួយកម្រិតទៀត ។ ក្រៅពីនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧១,៨ភាគរយមានការព្រួយបារម្ភថា សកម្មភាពរបស់រដ្ឋាភិបាលអាមេរិកដែលចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងក្របខ័ណ្ឌធំ  ទីបំផុតនឹងបណ្តាលឱ្យកើតមានការអនុវត្តច្បាប់ដោយហិង្សា ហើយនឹងកើតមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ៕

Written by 

Related posts

Leave a Comment