ប្រេង​សាំង ធ្លាក់ថ្លៃបន្តិច នៅថ្ងៃនេះ

តម្លៃប្រេង បានធ្លាក់ថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា ។

ប្រេងឆៅ Brent បានធ្លាក់ចុះ ៣០ សេន ឬ ០.៤ ភាគរយ ស្មើនឹង ៦៩.៤៧ ដុល្លារ ក្នុងមួយបារ៉ែល ខណប្រេងឆៅ West Texas Intermediate របស់អាមេរិក ធ្លាក់ចុះ ២៣ សេន ឬ ០.៣ ភាគរយ ស្មើនឹង ៦៧.៩២ ដុល្លារ ក្នុងមួយបារ៉ែល។

កាលពីម្សិលមិញនេះ ទាំង Brent និង WTI កើនឡើងច្រើនជាង ៤ ភាគរយដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីដើមខែមេសា ។

ការកើនឡើងនេះ កើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពាវនាវអនុញ្ញាតឲ្យទាហានអាមេរិក អាចវិលត្រឡប់មកប្រទេសវិញ ព្រោះលោក មើលឃើញពីគ្រោះថ្នាក់នៅមជ្ឈិមបូព៌ា៕

ដោយ៖ ពេជ្រ       

Written by 

Related posts

Leave a Comment