ខ្សែបម្រើរបស់ Manchester City កីឡាករ Kevin De Bruyne បានយល់ព្រមលើកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្រុមជើងឯក Napoli FC ហើយ បន្ទាប់ពីការចាកចេញពីក្លិប។
យោងតាមអ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានឲ្យដឹងថា កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បើកភ្លើងខៀវក្នុងការផ្លាស់ប្តូរទៅកាន់ប្រទេសអ៊ីតាលី បន្ទាប់ពីចាកចេញពីទ្រនំចាស់ហើយបានពិនិត្យសុខភាពជាមួយ Napoli មុនចុះកិច្ចសន្យា ។ ក្រៅពី De Bruyne ក្លិប Napoli ក៏ជិតបញ្ចប់ការផ្ទេរជាផ្លូវការសម្រាប់ខ្សែការពាររបស់ក្លិប Empoli វ័យ ២០ ឆ្នាំ Luca Marianucci ផងដែរ៕
