កីឡាករ៣រូបនេះ នឹងចាកចេញពី Man​ U​t​d នៅរដូវក្តៅនេះ​

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា កីឡាករ ៣ នាក់បានចាកចេញពី Man United នៅរដូវក្តៅនេះជាផ្លូវការ ក្នុងនោះមានខ្សែការពារ Victor Lindelof, Jonny Evans និងខ្សែម្រើ Christian Eriksen។

កីឡាករទាំង ៣ នាក់ខាងលើ សុទ្ធតែផុតកិច្ចសន្យាជាមួយ Man United នៅខែ មិថុនា ឆ្នាំ ២០២៥ ។ ដូច្នេះពួកគេនឹងក្លាយជាកីឡាករ ដែលគ្មានតម្លៃខ្លួននៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ ក្រៅពីការចាកចេញរបស់កីឡាករទាំង ៣ នាក់ខាងលើ Man Utd ក៏ទិញបានខ្សែប្រយុទ្ធ Matheus Cunha ម្នាក់ពី Wolves ក្នុងតម្លៃ ៨៥ លានដុល្លារអាមេរិក៕

Written by 

Related posts

Leave a Comment