Los Angeles ប្រកាសដាក់ក្រុងក្នុងភាពអាសន្នទាំងយប់

អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានប្រកាសពីការដាក់បម្រាមគោចរ នៅតំបន់កណ្តាលក្រុង ចំពេលមានការតវ៉ា និងចលាចលដែលកំពុងបន្ត។

លោកស្រី បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានដែលផ្សាយដោយ Fox News ថា ខ្ញុំបានប្រកាសអាសន្នក្នុងតំបន់ និងដាក់ចេញនូវបម្រាមគោចរនោកណ្តាលទីក្រុង Los Angeles ដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញ និងចលាចល។

ទន្ទឹមនោះ លោកស្រី បានបញ្ជាក់ថា ការអនុវត្តច្បាប់នឹងចាប់ខ្លួនបុគ្គលដែលបំពានបំរាមគោចរមកកាត់ទោស។ ការ​រឹត​បន្តឹង​ បានចាប់ផ្ដើមតាំងពីម៉ោង ៨ និង ០០ នាទីយប់ រហូតដល់ម៉ោង ៦ និង ០០ នាទីព្រឹក (ម៉ោងនៅសហរដ្ឋអាមេរិក) ។

ការឃុំខ្លួនដ៏ធំនៃជនចំណាកស្រុកដែលគ្មានឯកសារ បានចាប់ផ្តើមនៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ៦ ខែមិថុនា។ គិតត្រឹមល្ងាចថ្ងៃទី ៧ ខែមិថុនា មនុស្សយ៉ាងតិចចំនួន ៤៤ នាក់ ត្រូវបានឃុំខ្លួន ក្រោមការសង្ស័យនៃការរំលោភលើអន្តោប្រវេសន៍។

គួរបញ្ជាក់ថា ពលរដ្ឋរាប់ម៉ឺននាក់នៃទីក្រុង Los Angeles បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ប្រឆាំងនឹងច្បាប់ពាក់ព័ន្ធអន្តោរប្រវេសន៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ៕

ដោយ៖ ពេជ្រ             

Written by 

Related posts

Leave a Comment