ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ  ដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះសួរសុខទុក្ខកងកម្លាំង នៃវរសេនាតូចនគរបាលការពារព្រំដែនលេខ៦០៩ និងលេខ៦១១

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត រួមជាមួយ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង និងឧកញ៉ា សុខ រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ព្រម​ទាំងលោកនាយ នាយរងការិយាល័យ បានចុះសួរសុខទុក្ខ និងត្រួតពិនិត្យកម្លាំង នៃវរសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៩ និងលេខ ៦១១ សម្រាប់ត្រៀមអន្តរាគមន៍ ២៤ម៉ោង/២៤ម៉ោង និងត្រៀមរង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ ដោយក្នុង ០១វរសេនាតូច ទទួលបាន៖ ទឹកសុទ្ធ ៥០កេស,ត្រីខកំប៉ុង ១កេសធំ,អង្ករ ១០០គីឡូ,មី ១០កេស,សាច់គោ ០១ក្បាល និងថវិកា ១លានរៀលផងដែរ៕

Written by 

Related posts

Leave a Comment