ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសេរនៅលើ Truth Social ថា ព្រឹត្តិការណ៍នៅក្នុងរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិកមិនមានជាប់ពាក់ព័ន្ធជាមួយនឹងកុបកម្មដោយសន្តិវិធីនោះទេ ហើយទីក្រុង Los Angeles នឹងត្រូវបំផ្លាញ ប្រសិនបើការអនុវត្តច្បាប់សហព័ន្ធមិនទាន់ពេលវេលា។

លោក ត្រាំ បាននិយាយថា យើងសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបញ្ជូនឆ្មាំជាតិទៅបង្ក្រាបកុបកម្មដ៏ឃោរឃៅ និងញុះញង់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ប្រសិនបើយើងមិនបានធ្វើដូច្នេះទេ ទីក្រុង Los Angeles នឹងត្រូវបំផ្លាញចោលទាំងស្រុង។
ទន្ទឹមនោះ លោក ក៏បានចោទប្រកាន់អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក David Newsom និងអភិបាលក្រុង Los Angeles លោក Karen Bass ថាអសមត្ថភាពក្នុងការដឹកនាំផងដែរ។
គួរបញ្ជាក់ថា ផ្ទុះកុបកម្មនៅក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងអន្តោរប្រវេសន៍ដែលប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ៕


ដោយ៖ ពេជ្រ