​Man City ​ទិញបានខ្សែការពារ Ait-Nouri ពីក្លិប​ Wolves ​ហើយ

ក្រុមមេឃខៀវ Manchester City បានចុះកិច្ចសន្យាទិញយកខ្សែការពារស្លាបឆ្វេង Rayan Ait-Nouri ពីក្លិ​ Wolverhamton Wanderers ទាន់ពេលលេងពាន FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក។

កីឡាករវ័យ ២៤ឆ្នាំរបស់អាហ្សេរីរូបនេះ បានចុះកិច្ចសន្យាលេងនៅកីឡដ្ឋាន Etihad រហូតដល់ឆ្នាំ២០៣០ ក្រោយពេលផ្ទេរចេញពីក្លិបកញ្ជ្រោង Wolves ក្នុងតម្លៃ ៣១លានផោន។

​​រូបគេបានក្លាយជាកីឡាករលក់ចេញបានថ្លែងជាងគេឈរនៅលំដាប់ទី២ របស់ Wolves ក្នុងទីផ្សារដោះដូរកីឡាកររដូវកាលនេះ ក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ក្នុងតម្លៃ ៦២.៥លានផោន ទៅកាន់ក្លិបរួមទីក្រុង Manchester ដូចគ្នាគឺ បិសាចក្រហម Manchester United៕

Written by 

Related posts

Leave a Comment